កំណាព្យ =ឱ ក្តីសុបិន
-ចង់ចរចា ប្រាថ្នាប្រាប់ ស័ព្ទផ្តោះផ្តង នឹងនួនល្អង ក្រងក្តីស្នេហ៍ ថែក្នុងចិត្ត
ពេលជួបស្ងួន នួនកន្និដ្ឋា គ្រានែបនិត្យ គាំងពាក្យពិត គិតមិនយល់ ខ្វល់ហឫទ័យ។
-ខឹងខ្លួនឯង ស្តែងឫកពារ ឃ្លាចង់ពោល ជួបនិមល កល់ពាក្យថ្លែង ចែងមេត្រី ចង់ប្រាប់ថា ប្រាថ្នាជួប ផ្គួបភក្តី ស្នេហ៍មានន័យ ស្រីនិងបង ប៉ងលុះសូន្យ។
-មើលបុប្ផា គ្រាសាយ័ន្ត រាន់ស្នេហ៍ស្នឹទ្ធ ម្ចាស់ជីវិត ពិតឧត្តម រមនាពូន ស្នេហ៍ត្រកាល ថ្នាលមង្គល ខ្នល់ខ្នើយស្ងួន រៀមនិងនួន មួនមាំចិត្ត ឥតប្រេះឆា។
-តែគ្រានេះ ប្រេះឱរា សាសងឃ្លាត ទ្រូងចង្អៀត សៀតអួលណែន សែនឈឺផ្សា សម្លេងឃ្លោះ ឈ្លោះរងំ ឃុំផ្កាស្លា ហាក់ចរចារ សាសងប្រាប់ គាប់និរាស។
-ឱ វេនកម្ម ចាំផ្តន្ទា គ្រានេះម្តង ចិត្តសៅហ្មង កងកម្មចែក បែកព្រាត់ប្រាស់ រជនីករ បវរគាប់ ប្រាប់ប្តូរផ្លាស់ ស្នេហ៍ ជួប ច្បាស់ ប្រាស់មិនណាយ ឆ្ងាយរៀងៗ។
-ដូចយល់សប្តិ៍ ភ្ជាប់និស្ស័យ ឆ្នៃផ្អែមល្ហែម ស្នេហ៍មែនទែន សែនវិយោគ លោកមិនទៀង ជួបម្តេចព្រាត់? កត់ចំណារ ចារឲ្យឃ្វាង បងនឹកនាង រៀងរាល់ថ្ងៃ ក្រៃលើសលន់។
-ស្មាលាស្នេហ៍ ស្បែរស្បថថា លារហូត ស្នេហ៍រោលដុត មុតបេះដូង រូងទារុណ កុំឲ្យយល់ ខ្វល់ខ្វាយគិត ត្បិតរែកពុន ទម្ងន់ទុក្ខ ស្មុគច្របល់ សល់ចំបែង ....:::.!
រជនីករ = ព្រះច័ន្ទ

0 comments:
Post a Comment