សារះប្រយោជន៍របស់បន្លែនិងផ្លែឈើ
មនុស្សគ្រប់រូប តែងតែប្រាថ្នាចង់បាន សុខភាពល្អ ហេតុអ្វី? ជាការពិតណាស់ កាលណា តែមានសុខភាពល្អ អ្វីៗក៏អាច មានដែរ ដូចភាសិតមួយនិយាយថា “អ្នកដែល មានសុខភាពល្អ គឺមានក្តីសង្ឃឹម អ្នកដែល មានសង្ឃឹម គឺមានអ្វីៗទាំង អស់។” ហើយដើម្បីឲ្យ មានសុខភាពល្អ មនុស្សម្នាក់ៗ តែងមាន មធ្យោបាយ ឬវិធីជាច្រើន ទាំងការ ហូបចុក និង លំហាត់ប្រាណ។
បន្លែ និង ផ្លែឈឺ គឺ ជា ប្រភព នៃ វីតាមីន ធាតុរ៉ែ ប្រូតេអ៊ីន ដ៏ មាន ប្រយោជន៏ សំរាប់ ទ្រទ្រង់ រាងកាយ ឲ្យ រឹងមាំ និងសាច់ ឈាម ស្រស់ ថ្លា។ មិន ត្រឹម តែ ប៉ុណ្ណោះ បន្លែ ផ្លែឈឺ ក៏ អាច លុប លាង សារធាតុ អាក្រក់ ពិសពុល ចេញ ពី រាងកាយ និង ទប់ ស្កាត់ ការ ឆ្លង រោគ ផ្សេងៗ បាន មួយ ភាគ ធំ ទៀត ផង។