My Heart កំណាព្យ = បេះដូងខ្ញុំមួយ...
-បេះដូងតែមួយ បែកច្រើនផ្នែក គិតចង់រំលែកខ្វល់ព្រួយភ័យ ខ្លាចជាតិបាត់បង់ សូន្យទឹកដី ណាគិតដល់ផ្ទៃឃ្លានឈឺផ្សា។
-ណាគិតដល់កូនមិនដល់ត្រើយ បេះដូងខ្ញុំអើយសែនគ្រាំគ្រា ណាគិតដល់ម្តាយចាស់ជរា បេះដូងពុះពារមិនហ៊ានឈប់។
-បេះដូងនៃខ្ញុំបរិសុទ្ធណាស់ ឧត្តមគតិមិនផ្លាស់ គ្មានថ្ងៃចប់ បេះដូងជាម្តាយតែងជាម្លប់ តស៊ូមិនឈប់ដើម្បីបុត្រ។
-ប៉ុន្តែពេលខ្លះបេះដូងខ្ញុំ ស្រពាប់ស្រពោនចង់ស្ងៀមស្ងប់ ធុញឆាកជីវិតដ៏អភ័ព្វ រស់គ្មានក្តីគាប់ក្នុងជីវិត។
-ពេលខ្លះបេះដូងប្រែក្លាហាន កម្លាំងរុញច្រានមហិមាពិត បន្តរដំណើរ ទោះកម្មកិត អំណាចទឹកចិត្តទល់ឧបស័គ្គ។
-អរគុណបេះដូងមិនទន់ជ្រាយ រឹងមាំមិនណាយ ខ្ញុំមោទនះ ទោះកម្មកំណាចជាច្រវាក់ ក៏បេះដូងឆ្លាក់ វិរភាព។
0 comments:
Post a Comment