កំណាព្យ =ផ្តាច់ការ ...::
-ផ្តាច់ការ ផ្តាច់កោះអស់របស់ខ្មែរ រាស្រ្តក្រុងរាស្ត្រស្រែព្រួយសែនព្រួយ
ដោះដូរ ដូរដោះ ផ្លោះបោះពួយ សង្គមលើកស្ទួយ អ្នកមានខ្សែ។
-ខ្ញុំមានខ្សែដែរ ខ្សែអ្នកក្រ ត្រកូលស្មោះសរ សុទ្ធឈាមខ្មែរ ឥឡូវឯបកៀន មិនហ៊ានក្បែរ ខ្មៅសុទ្ធអ្នកស្រែពីដូនតា។
-ខ្មែរខ្ញុំត្បិតក្រ មិនក្បត់ជាតិ ឧត្តមគតិមិនឃ្លាត ជាតិខេមរា នាមាថ្លៃឆ្នើម ស៊ូការពារ ដែនព្រំសីមាមិនរាថយ។
-មិនឈ្លក់វង្វេងល្មោភបុណ្យស័ក្តិ ដែលជាអន្ទាក់លំអុតឲ្យ អស់ដីអស់ព្រៃ បង់គិតធ្លោយ សម្លេងដង្ហោយជាតិ ដាស់ខ្មែរ។
-បើខ្មែរមិនរួមជាតិនឹងបង់ ចូរគិតតម្រង់សង្រ្គោះថែ ប្រយោជន៍ជាតិធំគួរគិតគ្នេរ សាមគ្គី កូនខ្មែរ ទើបជាតិរស់។

0 comments:
Post a Comment