យុត្តិធម៌
-យុត្តិធម៌ស្តាប់ទៅសែនពិរោះ បញ្ជាក់ភាពស្មោះល្អឥតបី
តែមនុស្សចិត្តខ្មៅមកបំភ្លៃ យុត្តិធម៌ឆ្ងាយក្រៃដូចមេឃខ្ពស់។
-សង្គមឥឡូវស្រេចលោកប្រាក់ យុត្តិធម៌ត្រូវទាក់ធ្នាក់ទុរយស ប្រជារងទុក្ខជាប់ឃ្នាងខ្នោះ អយុត្តិធម៌សាបព្រោះដោយជនពាល។ -ចង់បានសង្គមល្អផូរផង់ យុត្តិធម៌ល្អទ្រង់ វង្សត្រកាល រាស្រ្តមានសេរី រស្មីច្រាល ដោយយុត្តិធម៌ក្រាលស្មើភាពគ្នា។
-សង្ឃឹមថ្ងៃមួយយុត្តិធម៌ប្រែ មាំមួនមិនរេ ឫទ្ធិមហិមា ជាទីកក់ក្តៅដល់ប្រជា មិនបម្រើមហិច្ឆតាជនទុច្ចរិត។
-ព្រោះច្បាប់ឥឡូវយ៉ាកហួសហេតុ លោកប្រាក់ព្រោះផែត ឃ្លាតការពិត ខ្មៅប្តូរជា ស ស្រេចតែចិត្ត រាស្រ្តរងវិប្បរិត អយុត្តិធម៌។ -បើសិនជាច្បាប់មានប្រសិទ្ធភាព ច្បាប់ជាយន្តឃ្នាបល្អបវរ សង្គមរៀបរយល្អសែនល្អ យុត្តិធម៌ផ្តល់ពណ៌ ចិញ្ចែងអើយ។

0 comments:
Post a Comment