ទំនុកបំពេរ ..:::::
-ឱណាកូនអើយ កូនគេងទៅ រូបម៉ែនិត្យនៅក្បែរនេះទេ ម៉ែអង្គុយបក់ឲ្យមាសមេ និងច្រៀងបំពេរឲ្យនាងគេងលក់ស្កប់។
-កើតមកជាមនុស្យរស់លើផែនដី ចរិយាប្រពៃ ថ្លៃថ្លាបំផុត ហេតុនេះកូនអើយរំពឹងឲ្យសព្វ
មាគ៌ាជាម្លប់គឺព្រះធម៌ថ្លៃ។
-កូនត្រូវខំរៀនចំណេះជាទ្រព្យ ល្អប្រសើរគាប់ ចែងចាំងរស្មី ដុសខាត់ចរិយាឲ្យមានតម្លៃ
រាប់រកមេត្រីកុំបីឆ្មៃឆ្មើង។
-កូនអើយស្មោះស្ម័គស្រឡាញ់មាតុភូមិ ភូមិករសុខដុមអាស្រ័យរាស្រ្តយើង បើមានចំណេះត្រិះរិះជាតិថ្កើង ប្រទេសរុងរឿងភ្លឺថ្លាពណ្ណរាយ។
-កុំក្បត់ទឹកដី ក្បត់ជាតិខេមរា គួរពិចារណាឲ្យបានវែងឆ្ងាយ
ជាតិជាជីវិត ខេមរាគ្រប់កាយ ច្នេះបុត្រឆោមឆាយត្រូវថែរក្សា។
-បច្ចវេក្ខណញ្ញាណជាគោល គតិផុសធ្គោលព្រមមនសិកា
ពលីព្រោះជាតិ ពង្សាវតាចារ វិរភាពអស្ចារ្យមហាបុរសខ្មែរ។
-អរិយធម៌ខ្ពស់យសសែនប្រពៃ កិត្តិនាមល្បាញល្បី តាំងពីបុព្វេ
ស្ថាបត្យកម្មល្បីពេញអគ្នេយ៍ គួរផ្ចង់រិះរេកុំឲ្យបាត់បង់។
-បូរណភាពទឹកដីព្រំដែនសីមា តាំងពីដូនតាថែឲ្យគង់វង្យ
ប្រាង្គប្រាសាទខ្មែរកេរ្ត៍ពីយូរលង់ រចនាផ្ចិតផ្ចង់គួរឲ្យស្ញប់ស្ញែង។
-កូនអើយត្រូវចាំបណ្តាំមាតា ជាបុត្រខេមរាល្អល្អះលើសលែង
មើលពង្សាវតាចារប្រាប់ថ្លាថ្លែង ប្រយ័ត្នប្រយ៉ែងល្បិចខ្មាំងឫស្យា។
0 comments:
Post a Comment