ចម្រៀងយីកេ =ទស្សនាប្រាសាទអង្គរខ្មែរ (លំនាំបទស្តេចផ្ទុំ )
-ប្រាសាទអង្គរល្អឯក គាប់ភ្នែកទេសចរទាំងឡាយ(ពីរដង)
ក្បាច់ចម្លាក់សែនល្អឆើតឆាយ ស្នាដៃជនជាតិខេមរា (ពីរដង)
-មានទាំងបាគូស្រះស្រង់ ល្អខ្ញង់ពេញបុទុមា (ពីរដង ) វិស័យអម្រឹតសួគ៌ា ទេវតាលោកប្រទានមក (ពីរដង)
-ប្រាសាទវិមានស្កឹមស្កៃ ស្ញើចក្រៃល្អល្អះលើលោក(ពីរដង ) បុព្វបុរសខ្មែរសាងទុកមក គួរភ្នកជួយរក្សាថែ (ពីរដង)
-សុរិយាវរ្ម័ន្នទីពីរ អញ្ជលីផ្ចិតផ្ចង់ណាស់ដែរ(ពីរដង) រជ្ជកាលនៃទ្រង់ថ្កើងទ្វេ ប្រជារស់នៅសុខសាន្ត(ពីរដង)។
-ពង្សាវតាបានប្រាយប្រាប់ រ៉ាយរ៉ាប់ទុកជាពត៌មាន(ពីរដង) សិលាចារឹកជាដាន មាតុភូមិយើងថ្កានរន្ទឺ (ពីរដង)
-ចម្លាក់ច្រើនឥតគណនា មហស្ចារ្យល្បីល្បាញដឹងឭ(ពីរដង ) មហានគរផូរផង់ច្រាលភ្លឺ គួរខ្មែរយើងនឹកស្រណោះ (ពីរដង)
-ខ្មែរច្បាំងធ្លាប់ទទួលជ័យ ខ្មាំងភ័យខ្លបខ្លាចឫទ្ធិនោះ(ពីរដង) ធ្វើសឹកសង្រ្គាមល្បីឈ្មោះ ក៏ព្រោះកម្លាំងសាមគ្គី (ពីរដង)
-ប្រាសាទជាមនាបភ័ណ្ឌ ល្អគន់ស្ញប់ស្ញែងគ្មានពីរ(ពីរដង ) ប្រជាមោទនះអញ្ជលី សក្ខីប្រាប់ថាខ្មែរថ្កើង (ពីរដង)
-ពេលបានទស្សនាម្តងៗ អារម្មណ៍ខំផ្ចង់ខ្មែរយើង(ពីរដង ) ថែកេរ្ត៍មរតករុងរឿង ដើម្បីកូនខ្មែរជាន់ក្រោយ (ពីរដង)

0 comments:
Post a Comment