កំណាព្យ =ជំនាញខ្ញុំ......
-ជំនាញខ្ញុំប៉ិនខាងដូរដោះ ផ្លាកឡានសេះហោះអត់បង់ពន្ធ ចេះអែបចៅហ្វាយរឿងផ្គាប់ផ្គុន បញ្ជោរក្រាបលូនចេះទាំងអស់។
-ចេះគោះ ខ្សិបខ្សៀវលុយក្រោមតុ ប៉ិនដាក់យកមុខ ល្អឥតទាស់ នរណាប្រឆាំង ខ្លោចទាំងរស់ នរណាចិត្តស្មោះ បក្យពួកយើង។
-ជំនាញរឿងពុក ......លក់ឈើព្រៃ ប្រវញ្ញបានដី គាស់រំលើង ហ៊ានកាប់ហ៊ានចាក់ អុជជាភ្លើង នរណាចចើង ហ៊ានតតាំង។
-ចង់ស ជាខ្មៅខ្ញុំធ្វើបាន ឃោរឃៅចំណាន អំណាចខ្លាំង នរណាហ៊ានសាកចង់ប្រណាំង អារឿងធ្លាប់ច្បាំង ចេះស្ទាត់ណាស់។
-ស្រុកខ្មែរ ស្រុកខ្ញុំកុំចង់ ល ធ្វើភ្លៀងធ្វើផ្គរ ខ្យល់រន្ទះ រឿងឈ្លោះខ្ញុំខែងកុំចង់ឈ្នះ ឯច្បាប់ ក្រឡាស់ស្រេចលើខ្ញុំ។
-ជំនាញស្ទាត់ស្តាស់ផ្លូវលោកីយ៍ ប៉ុន្តែដល់ថ្ងៃអាសន្នធំ មច្ចុគម្រាម ខ្ញុំពួនយំ ខុសជំនាញខ្ញុំ មិនហ៊ាន ត ......!
0 comments:
Post a Comment